អាមេរិក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

19-09-2018 5:00 pm 1171

ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​-​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​មួយ ស្ដីពី​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ 

​ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​អាមេរិក មាន​ការយល់ដឹង​ស៊ីជម្រៅ​ទៅលើ​វិស័យ​កសិកម្ម ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ហើយ​ស្វែងរក​មើល​អនាគត​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​នៅក្នុង​ប្រទេស​នេះ​។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ប្រតិភូ​ទាំង​១៦ តំណាងឲ្យ​ក្រុមហ៊ុន​ឈានមុខ​គេ​មួយចំនួន​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។​

សមាជិក​ប្រតិភូ​នឹង​រៀនសូត្រ​ទាក់ទង​នឹង​កសិកម្ម​កម្ពុជា ដូចជា​ស្រូវ​អង្ករ ចំណី​សត្វ និង​បសុសត្វ និង​វារីវប្បកម្ម ភ្ជាប់​ជា​បណ្តាញ ក្រុម​អ្នកជំនួញ​ក្នុងស្រុក និង​ទស្សនា​ទីតាំង​ផលិតកម្ម​ក្នុង​មូលដ្ឋាន​ជាដើម​៕

ព័ត៌មានផ្សេងទៀត