លោក​ប្រាក់ សុខុន​ ជឿថា​​ទស្សនកិច្ច​​លោក ​នៅ​ជប៉ុន ​កាន់តែ​​ស៊ីជម្រៅ​​លើ​កិច្ច​សហប្រតិបត្តិការ​​

19-09-2018 4:06 pm 627
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកTaro KONO រដ្ឋមន្រ្តីការបរទេសជប៉ុន

​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ប្រាក់ សុខុន​បាន​ចេញដំណើ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៨ -១៩ កញ្ញា​។ ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​លោក​ប្រាក់ សុខុន ជឿជាក់ថា ជា​ការរួមចំណែក​ក្នុង​ការពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ជប៉ុន ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។​

​លោក​ប្រាក់ សុខុន បាន​រំលឹកថា ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​។ លោក​ថា ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​រៀបចំ​សកម្មភាព​រួមគ្នា​មួយចំនួន​ទាំង​នៅ​កម្ពុជា និង​នៅ​ជប៉ុន ហើយ​ដំណើរ​ទស្សនកិច្ច របស់លោក និង​គណៈប្រតិភូ​កម្ពុជា​លើក​នេះ ក៏​ជា​សកម្មភាព​មួយ​បំពេញបន្ថែម​លើ​ការអបអរ​ខួប​អនុស្សាវរីយ៍​នេះ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕

 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត