លោក​ហ៊ុន សែន​​សួរថា​​នរណា​​ហ៊ាន​​ដក​កៅអី​​អង្គការ​សហប្រជាជាតិ​រ​បស់​​កម្ពុជា​​

19-09-2018 8:43 am 21488

ក្រោយពីមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ស្នើអង្គការសហប្រជាជាតិ ឱ្យដកកៅអីកម្ពុជាចេញពីអង្គការសហប្រជាជាតិ ​លោក​ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦ បាន​ចោទ​ជា​សំណួ​រថា នរណា​ហ៊ាន​ដកតំណែង​កៅអី​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា​? ការ​ចោទ​ជា​សំណួរ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នេះ​ធ្វើឡើង​ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ជាង​២​ម៉ឺន​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៤ នៅ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​..........​

សំឡេង៖

យ៉ាងណាក៏ដោយការដកកៅអីអង្គការសហប្រជាជាតិពីប្រទេសណាមួយ វាលុះត្រាតែប្រទេសចំនួន៥ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន ដែលជាសមាជិកអចិន្ត្រៃយ៍សម្រេចដកទើបអាចដកបាន។ តែបើសមាជិកអចិន្ត្រៃយ៍ណាមួយវេតូ គឺមិនអាចដកកៅអីអង្គការសហប្រជាជាតិរបស់ប្រទេសណាមួយបានឡើយ។

​សូមបញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាទ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ខាងមុខនេះ​៕

ព័ត៌មានផ្សេងទៀត