លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​កាយ​ដី​ចេញពី​ឆ្នេរ​ព្រែកត្រែង​វិញ​

18-09-2018 5:00 pm 9302

លោក​ហ៊ុន សែន តាមរយៈ​លោក​ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុ​នកាយ​យក​ដី ដែល​ចាក់​លុប​លើ​ឆ្នេរ​ធម្មជាតិ​ព្រែកត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ​វិញ​។ នៅ​ថ្ងៃទី​១៨ កញ្ញា​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី ក៏បាន​ចុះ​ពិនិត្យ​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅត្រង់ចំណុច ដែល​ក្រុមហ៊ុន​របស់​លោកស្រី​ជឹង សុភាព ហៅ​យាយ​ភូ អនុវត្ត​ផ្ទុយ​ច្បាប់​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​។​

​គួរ​គូស​បញ្ជាក់ដែរថា កន្លងមក​គឺ​ក្រោយ​ផ្ទុះ​ការរិះគន់​ព្រោងព្រាត​ពី​សំណាក់​មហាជន ជុំវិញ​ការចាក់ដី​រំលោភ​ចូល​ឆ្នេរ​ព្រែកត្រែង​នេះ មន្ត្រី​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ហាក់​មិន​ហ៊ាន​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ដោះស្រាយ​បញ្ហា​នេះឡើយ​។ រហូតដល់​ដំណាក់កាល​ចុងក្រោយ ទើប​លោក​នាយករដ្ឋមន្ត្រី​ចេញមុខ​បញ្ចប់ ដោយ​បញ្ជា​ឲ្យ​កាយ​ដី​ចេញ​វិញ ក្រោម​ហេតុផល​រក្សា​ឆ្នេរ​ឲ្យនៅ​លក្ខណៈ​ធម្មជាតិ​ដូចដើ​ម​៕

ព័ត៌មានផ្សេងទៀត