លោក គឹម សុខ កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​

17-09-2018 8:14 pm 8818
  ស្តាប់
លោក គឹម សុខ។ រូបថត៖ ហ្វេសប៊ុក
ស្តាប់ជាសំឡេង

​លោក គឹម សុខ អ្នកវិភាគ​នយោបាយ រិះគន់គណបក្សកាន់អំណាចមិនសំចៃមាត់ ដែល​កំពុង​លាក់ខ្លួន​ក្រោយ​ចេញពី​ពន្ធនាគា​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន​ជាថ្មី​ម្ដងទៀត ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្តិ​បទល្មើស និង​បទ​បរិហាកេរ្ត៍​កាលពី​ឆ្នាំមុន​។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំ​ណាត់ បាន​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក គឹម សុខ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ដី​ការបង្គាប់បញ្ជា​ក់ថា លោក កឹម សុខ ត្រូវ​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍ និង​បរិហាកេរ្ដ៍ជា​សាធារណៈ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ ការចោទប្រកាន់​នេះ​លោក កឹម សុខ ត្រូវ​ជាប់ទោស​ក្នុង​ពន្ធនាគារ​ច្រើនជាង​១​ឆ្នាំ​។​

​ដោយ​លោក គឹម សុខ បាន​គេចខ្លួន​បាត់​ពី​ផ្ទះជួល​របស់​លោក​ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ចៅក្រម​បាន​បង្គាប់​យ៉ាង​ដូច្នេះ​ថា​៖ «១. បញ្ជា​ដល់​កម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំខ្លួនឈ្មោះ​គឹម សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួង​មហាផ្ទៃ​។ ២. បញ្ជា​ដល់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួង​មហាផ្ទៃ​ឲ្យទទួល និង​ឃុំខ្លួន​បុគ្គល​នោះ​»​។​

​គួរបញ្ជាក់​ថា​លោក គឹម សុខ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក រួម​ទាំង​កូនស្រី​កំពុង​លាក់ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព ដោយសារតែ​មាន​ការគំរាមកំហែង ដល់​រូបលោក​៕

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត