កម្មករ​រោងចក្រ​ជី​ម​លីព្រម​បើក​ផ្លូវជាតិ​លេខ​៤ ក្រោយ​មន្ត្រី​ក្រសួង​ការងារចុះ​សម្របសម្រួល​

17-09-2018 2:48 pm 1281

​ក្រោយ​កម្មករ​រោងចក្រ​ជី​ម​លី ប្រមាណ​៥០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា បិទកំណាត់ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ស្ទើរ​ពេញ​មួយ​ព្រឹក នៅ​ទីបំផុត ក្រុមកម្មករ យល់ព្រម​បើក​ឲ្យមាន​ការធ្វើ​ចរាច​រណ៍ឡើង​វិញ​ហើយ នៅ​ថ្ងៃត្រង់​ទី​១៧​ខែកញ្ញា​នេះ​។ យល់ព្រម​បើកផ្លូវ ក្រោយពី​មន្ត្រី​ក្រសួង​ការងារ​ចុះ​សម្របសម្រួល និង​សន្យា យក​ថវិកា​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល ទៅ​បើក​ជូន​ក្រុមកម្មករ​នៅមុន​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​។​ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានFresh News។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៧​ខែកញ្ញា​នេះ កម្មករ​-​កម្មការិនី​ប្រមាណ​៥០០​នាក់ ក្នុងចំណោម​កម្មករ​ជាង​២៥០០​នាក់ បាននាំគ្នា​បិទ​កំណាត់ផ្លូវជាតិ​លេខ​៤ ស្ថិតនៅក្នុង​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជា​ការចុះ​ផ្លូវ​តវ៉ា ដើម្បី​ទាមទារ ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​ជូន​ពួកគាត់ បន្ទាប់ពី​ថៅកែ​រោងចក្រ​បាន​រត់ចោល និង​មិន​បើក​ប្រាក់ខែ​ឲ្យចំ​នួន​២​ខែ​មកហើយ​៕

ព័ត៌មានផ្សេងទៀត