ព្យុះ​Florence​​វាយប្រហារ​​នៅ​អាមេរិក​​សម្លាប់​មនុស្ស​​១៦​នាក់​

17-09-2018 10:20 am 535
រូបភាព​ទឹកជំនន់​បង្កឡើង​ដោយសារ​ព្យុះ​នៅអាមេរិក

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​Florence វាយប្រហារ​នៅ​រដ្ឋ​ការ៉ូ​លី​ណា សហរដ្ឋអាមេរិក បាន​កើនឡើង​ដល់​១៦​នាក់​ហើយ​។ ព្យុះ​បាន​បង្កឲ្យមាន​ទឹកជំនន់ បង្ក​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន​ជម្លៀស​ខ្លួន​រាប់ពាន់នាក់​។ ក្រុម​ជួយ​សង្គ្រោះបាន​ជួយ​ប្រជាជន​ជាង​៩០០​នាក់ ពី​តំបន់​ជន់​លិច​ដោយ​ទឹកជំនន់ និង​មាន​មនុស្ស​ប្រមាណ​១៥,០០០​នាក់ កំពុងស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ អភិបាលរដ្ឋ​ការ៉ូ​លី​ណា​ខាងជើង​បានចេញ​ការព្រមាន​ថា ទឹកទន្លេ​អាច​នឹង​បន្ដ​កើនឡើង​ដោយសារតែ​ឥទ្ធិពល​ព្យុះ​។ ក្រុម​ជួយសង្គ្រោះ​កំពុង​ព្យាយាម​ចូលទៅ​តំបន់​ដែលមាន​ប្រជាជន​ជាប់​នៅ​ទីនោះ ដើម្បី​ជួយ​ពួកគេ​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ ក្នុងចំណោម​មនុស្ស​ស្លាប់មាន​១០​នាក់​នៅ​រដ្ឋ​ការ៉ូ​លី​ណា​ខាងជើង និង​៦​នាក់​នៅ​ការ៉ូ​លី​ណា​ខាងត្បូង​៕

 ពាក្យគន្លឹះ  អាមេរិកព្យុះទីហ្វុង

ព័ត៌មានផ្សេងទៀត