ព្យុះ​ទី​ហ្វុង​​មង្ឃុត​​បន្ដ​បោកប​ក់​នៅ​ចិន​​ក្រោយ​​វាយប្រហារ​​នៅ​ហុងកុង ម៉ា​កាវ និង​ហ្វីលីពីន​

17-09-2018 9:40 am 924
ព្យុះ​កំពុង​បោកបក់​នៅខេត្ដ​គ័ងតុងប្រទេសចិន

​ព្យុះ​ទី​ហ្វុង​មង្ឃុត បាន​បន្ដ​បោកបក់​ទៅលើ​ខេត្ដ​គ័ង​តុង​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ ដោយ​ធ្វើឲ្យ​បាក់ដី សម្លាប់​មនុស្ស​ពីរ​នាក់ និង​ធ្វើឲ្យ​ប្រជាជន​ជម្លៀសខ្លួន​រាប់លាននាក់ ព្រមទាំង​បង្ក​ការខូចខាត​ផ្សេងៗ​ទៀត​។ ព្យុះ​ទី​ហ្វុង​នេះ​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ចាត់ទុកជា​ព្យុះ​កម្រិត​ខ្លាំង​បំផុត បន្ទាប់ពី​បាន​វាយប្រហារ​នៅ​ហុងកុង ម៉ា​កាវ និង​បានសម្លាប់​មនុស្ស​ជាង៦០​នាក់​នៅ​ហ្វីលីពីន​។ ព្យុះ​ទី​ហ្វុង​មង្ឃុត​បណ្ដាលឲ្យមាន​ទឹកជំនន់ ខូចខាត​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅតាម​ទីតាំង​ដែល​បាន​វាយប្រហារ​។ អាជ្ញាធរ​បានចេញ​សេចក្ដីប្រកាស​ឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័​ត្ន និង​ដាក់ពង្រាយ​ក្រុម​សង្គ្រោះបន្ទាន់​ត្រៀម​ជួយ​ប្រជាជន​ផងដែរ​៕

 ពាក្យគន្លឹះ  ចិនព្យុះទីហ្វុង

ព័ត៌មានផ្សេងទៀត