ព្យុះ​ទី​ហ្វុង​​មង្ឃុត​​ចាប់ផ្ដើម​​វាយប្រ​ហារ​​ប្រទេស​ហ្វីលីពីន​​នៅ​ថ្ងៃទី​១៥​​កញ្ញា​នេះ​

15-09-2018 8:54 am 655
ព្យុះទីហ្វុងមង្ឃុតកំពុងបោកបក់លើប្រទេសហ្វីលីពីន

​ព្យុះ​ទី​ហ្វុង​ឈ្មោះ​មង្ឃុត​បាន​វាយប្រហា​រ​ប្រទេស​ហ្វីលីពីន​កាលពី​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​នេះ ជាមួយនឹង​កម្លាំង​ខ្យល់​និង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ខណៈដែល​អាជ្ញាធរ​បាន​ព្រមាន​ដល់​ប្រជាជន​រាប់លាន​នាក់ ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះមហន្ដរាយ​។ ព្យុះ​ទី​ហ្វុង​មង្ឃុ​ត​ស្ថិតក្នុង​កម្រិ​តទី​៥​នៃ​ព្យុះកំបុតត្បូង ត្រូវបាន​អ្នក​ព្យាករណ៍​ចាត់ទុកជា​ព្យុះ​មាន​កម្លាំង​ខ្លាំង​បំផុត វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៨​។ វា​មាន​ល្បឿន​២៥៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បោកបក់​កាត់ផ្ដាច់​ចរន្ដអគ្គិសនី​និង​បង្ក​ជា​ការបា​ក់ដី​នៅ​កោះ​លូ​ហ្ស៊ុន​ផងដែរ​។ យ៉ាងណាមិញ​មិនទាន់មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​និង​របួស​ទេ​។ សូមបញ្ជាក់ថា ប្រទេស​ហ្វីលីពីន​ត្រូវបាន​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុង​ប្រហែល​២០​ក្នុង​មួយឆ្នាំ​។ ប្រជាជន​ហ្វីលីពីន​ប្រមាណ​ជាង​៤​លាន​នាក់ នឹងរង​ការគំរាមកំហែង​ពី​ព្យុះ​ទី​ហ្វុង​មង្ឃុត​៕

ព័ត៌មានផ្សេងទៀត