ក្រសួង​ស្នើ​អង្គការ​AFD បន្ត​គាំទ្រ កម្ពុជា​លើ​គម្រោង អភិវឌ្ឍ​វិស័យ​កសិម្ម​

11-09-2018 4:51 pm 1000
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ លោកស្រី Florence Deram Malerbe អ្នកពិគ្រោះ​យោបល់ នៃ​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) កាលពី​ថ្ងៃ​ទី​១០ កញ្ញា លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ស្នើ​អង្គការ AFD​របស់​បារាំង បន្ត​គាំទ្រ ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា លើ​គម្រោង​នានា ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នា​ឆ្នាំ​២០៣០​។​

​លោក​វេង សាខុន ស្នើ​ឲ្យ​អង្គការ AFD ពិចារណា​លើ​ការរៀបចំ​គម្រោង ស្តី​ពី​កសិកម្ម​ចម្រុះ ដែល​មិន​ផ្តោត​លើ​តែ​ដំណាំ​ស្រូវ តែ​ត្រូវ​បញ្ចូល​នូវ​ការ​ចិញ្ចឹមសត្វ បន្លែ និង​ដំណាំ ដែល​កំពុង​មាន​សក្តានុពល​លើ​ទីផ្សារ​។​ទន្ទឹម នឹង​នេះ លោក​ក៏​បាន​ធ្វើ​ការណែនាំ មួយចំនួន​ទៅ​លើ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក​ឲ្យមាន​ប្រសិទ្ធភាព ចំ​គោលដៅ ដើម្បី​កាត់បន្ថយ​ថ្លៃដើម បង្កើន​ទិន្នផល និង បង្កើន​ប្រាក់ចំណូល​ទៅ​ដល់​កសិករ ផងដែរ​។​

​ប៉ុន្តែ​លោកស្រី Florence Deram Malerbe បាន​ស្នើ​ឱ្យ​ក្រសួង​កសិម្ម ធ្វើការ​វាយតម្លៃ​ជាមុនសិន លើ​លទ្ធផល​គម្រោង ដែល​បាន​អនុវត្ត​រយៈពេល​កន្លងមក ដើម្បី​យក​ទៅ​កែសម្រួល និង​បំពេញ​បន្ថែម​ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​គម្រោង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​របស់​ក្រសួង​កសិកម្ម​៕

ព័ត៌មានផ្សេងទៀត