នាយករដ្ឋ​មន្ត្រី​​ជប៉ុន​​សាទរ​​លោក​​ហ៊ុន​ សែន​​ធ្វើ​ជា​​នាយក​រដ្ឋ​មន្ត្រី​​អាណត្តិ​​ទី​​៦​

11-09-2018 4:12 pm 2458

​លោក ស៊ីន​ហ្សូ អាបេ (Shinzo ABE) នាយករដ្ឋមន្ត្រី​ជប៉ុន តាមរយៈ​លិខិត​បាន​ផ្ញើ​សារ​អបអរសាទរ​លោក​ហ៊ុន សែន ដែល​ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ឱ្យ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ថ្មី​នេះ​។ ជាមួយគ្នា​នោះ​លោក​ស៊ីន​ហ្សូ អាបេ បញ្ជាក់ថា លោក​ទន្ទឹងរង់ចាំ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អំពី​បញ្ហា​នានា​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​មេគង្គ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​តូ​ក្យូ ក្នុង​ខែតុលា​ខាងមុខនេះ​» ផងដែរ​៕


ព័ត៌មានផ្សេងទៀត