អគ្គីភ័យ​ឆេះ​ក្លឹប​2ND បាន​រលត់​ទាំងស្រុង​ហើយ តែ​មិនទាន់​ដឹង​ពី​ទំហំ​ខូចខាត​

11-09-2018 10:52 am 915

​គ្រោះ​អគ្គីភ័យ ដែល​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត 2ND  ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ព្រឹក​មិញ​នេះ បាន​រលត់​ទាំងស្រុង​ហើយ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ក្រោយ​មាន​កិច្ច​អន្តរាគមន៍ ពី​ក្រុម​អាជ្ញាធរ​ពន្លត់អគ្គីភ័យ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​៣៦​គ្រឿង និង​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​១​គ្រឿង សម្រាប់​ទម្លុះ​ជញ្ជាំង​។ 

​ជុំវិញ​គ្រោះ​អគ្គីភ័យ​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ និង​ទំហំ​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នៅឡើយ​ទេ​៕


 ពាក្យគន្លឹះ  ឆេះក្លឹប2ND

ព័ត៌មានផ្សេងទៀត