ក្រុមហ៊ុនមួយគ្រោងដាក់ជើងហោះហើរថ្មីពីក្រុងព្រះសីហនុទៅក្រុងក្វាងចូវប្រទេសចិន

11-09-2018 9:45 am 1301

ក្រុមហ៊ុន JC (Cambodia) International AirLine នឹងបើកដំណើរការជើងហោះហើរថ្មីមួយ ជាលើកដំបូង ពីក្រុងព្រះសីហនុ ទៅកាន់ ទីក្រុងក្វាងចូវ ដើម្បីសម្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរ ក៏ដូចជាពាណិជ្ជករសម្រាប់ការហោះហើររវាងប្រទេសទាំងពីរ ។ នេះបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន JC AirLine ស្រង់សម្តីដោយសារព័ត៌មាន AKP ។

តំណាងក្រុមហ៊ុនដដែលបន្តថា សម្រាប់ពេលវេលាហោះហើរចេញដំណើរពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងក្វាងចូវ នឹងធ្វើប្រតិបត្តិការហោះហើរ ជារៀងរាល់ថ្ងៃ ទៅតាមកាលវិភាគកំណត់របស់ក្រុមហ៊ុន ចំណែកការចេញដំណើរពីក្រុងក្វាងចូវ មកកាន់ក្រុងព្រះសីហនុ នឹងចេញដំណើរនៅម៉ោង ៣.២៥ នាទី ជារៀងរាល់ថ្ងៃ ។

គូសបញ្ជាក់ថា ក្រុមហ៊ុន JC Airline បានចាប់ផ្តើមបើកដំណើរការហោះហើរលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ។ មកទល់នឹងពេលនេះ ក្រុមហ៊ុន មានយន្តហោះប្រភេទ Airbus ៣២០ ចំនួន៥គ្រឿងហើយ ។ 

ការបើកដំណើរការគោលដៅថ្មីនេះ បានធ្វើឱ្យចំនួនជើងហោះហើររបស់ក្រុមហ៊ុន បានកើនឡើង២៩ជើង ក្នុងមួយសប្តាហ៍ ។ សម្រាប់ខេត្តព្រះសីហនុ គឺជាគោលដៅទី១២ហើយ ដែល JC AirLine ធ្វើប្រតិបត្តិការហោះហើរទៅកាន់ចិនដីគោក ៕

ព័ត៌មានផ្សេងទៀត