ហេតុអ្វី​​បានជា​​កុំព្យូទ័រ​​បញ្ចេញ​​សំឡេង​​លឺ​​ខ្លាំង​​នៅពេល​​ចាប់ផ្តើម​​ដំណើរការ​?

10-09-2018 5:15 pm 1594
រូបភាព​ម៉ាស៊ីនកុំព្យូទ័រ

​លោកអ្នក​បាន​លឺសូរ​ខុសពី​ធម្មតា​ចេញពី​ខាងក្នុង​កុំព្យូទ័រ ពិសេស​ដូចជា​សំឡេង លឺសូរ​កិកៗ​ខ្លាំងៗ លឺសូរ​ង៉ូងៗ លឺសូរ​ដូចជា​កិន​អ្វីមួយ ឬក៏​លឺសូរ​ង៉ូងៗ (loud clicking, buzzing, grinding, or whirring)? សំឡេង​ទាំងនេះ​គឺ​បញ្ជាក់ឲ្យ​ឃើញថា កុំព្យូទ័រ​ស្ថិតក្នុង​ដំណាក់កាល​មួយ​ជិត​ខូច ហើយ​ទិន្នន័យ​មួយចំនួនធំ​នៅក្នុង​កុំព្យូទ័រ កំពុងតែ​ត្រូវបាន​បំផ្លាញ​ចេញពី​Hard disk ដែល​មិនអាច​នឹង​ស្រោចស្រង់​មកវិញ​បាន​។​

​ដំណោះស្រាយ

​វិធី​ទី​១

​បើ​សំឡេង​ចេញពី​CPU Fan លោកអ្នក​ចាំបាច់​ជួត​សម្អាត​ធូលី​ចេញពី​ស្លាប​កង្ហា និង​CUP heat sink ឲ្យបាន​ស្អាត​។​

​វិធី​ទី​២

​បើ​សំឡេង​ចេញពី​Hard disk លោកអ្នក​ចាំបាច់​ត្រូវ​Back Up Data ទៅ​ដាក់​នៅក្នុង​Hard disk ថ្មី​មួយទៀត​ដែល​មិនមាន​បញ្ហា​។ សំឡេង​ទាំងនេះ​កើតឡើង​បណ្ដាលមកពី​Hard disk ព្យាយាម​អាន​track និង sector​ដែល​មិនអាច​អាន​បាន ហើយ​នូវតែ​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត​។

លោកអ្នក​គួរតែ​ផ្លាស់ប្ដូរ Hard disk​ចេញ ព្រោះ​Hard disk​នេះ​នឹង​អាច​ឈប់​ដំណើរការ​នៅពេល​ណាមួយ​៕

​ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត