មេធាវី​​ទាមទារ​​ឲ្យ​ចៅក្រម​​បកស្រាយ​​ឲ្យបាន​ច្បាស់​​ចំពោះ​បំរាម​​លើ​លោក​កឹម សុខា​​

10-09-2018 4:11 pm 2055

​ដ្បិត​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​មែន ប៉ុន្តែ​លោក​មិនអាច​ជួប​អតីត​ថ្នាក់ដឹកនាំ​បក្ស និង​ជនបរទេស​ណា​ម្នាក់ ក្នុងទិសដៅ​ដែល​ស​ង្ស័យ​ថា ធ្វើ​សកម្មភាព​នយោបាយ​បានឡើយ​។​នេះ​បើតាម​ដីកា​សម្រេច ត្រង់ចំណុច​«​គ​» និង​ចំណុច​«​ឃ​» ​របស់លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ ដែល​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​

​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៤​រូប របស់លោក​កឹម សុខា គឺ​អ្នកស្រី​ម៉េង សុធា​រី បញ្ជាក់ថា ក្រុម​មេធាវី នឹងធ្វើ​ការស្នើសុំ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បញ្ជាក់ឲ្យ​បាន​ច្បាស់លើ​បំរាម​នេះ ថា​តើ​បុគ្គល​ប្រភេទ​ណា ត្រូវ​អនុញ្ញាត និង​បុគ្គល​ប្រភេទ​ណា មិនត្រូវ​បានអនុញ្ញាត​.......

​សំឡេង​អ្នកស្រី​ម៉េង សុធា​រី​៖

ដីកា​សម្រេច​របស់​សម្រេច​របស់លោក​គី ឫទ្ធី ដដែល បញ្ជាក់ថា​ក្រៅពី​លំនៅឋាន​ ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​៣១៣​នៃ​ផ្ទះ​លោក កឹម សុខា គឺ​មិនត្រូវ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨ ឡើយ​។ ក្នុងករណី​ចំ​បាច់ ដោយសារ​ហេតុផល​សុខភាព ​ដែល​ត្រូវ​ចាកចេញ​ពី​ព្រំប្រទល់​ដែនដី​នេះ ត្រូវ​រាយការណ៍​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ឬ​ចៅក្រម​ដែលមាន​សមត្ថកិច្ច​។​

​លោក​កឹម សុខា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ កាលពី​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១០ កញ្ញា​ ឆ្នាំ២០១៨នេះ។​ អ្វីដែល​លោក​កឹម សុខា ត្រូវអនុវត្ត​នោះ គឺ​ការរស់នៅ​ក្នុងផ្ទះ​ខ្លួន ដោយ​មិនអាច​ចេញ​ឆ្ងាយ​ពី​ទីតាំង​លំនៅឋាន​នោះ​បានឡើយ​។ 

​គួរ​បញ្ជាក់ថា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកកឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទសន្និដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត