លោក​សម រង្ស៊ី​ សាទរ​​ការដោះលែង​​លោក​កឹម សុខា​​

10-09-2018 10:26 am 2129

​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នា​ជំនួប​មួយ​នៅក្នុង​ប្រទេស​កាណាដា បាន​សាទរ​ចំពោះ​ដំណឹង​នៃ​ការដោះលែង​លោក​កឹម សុខា ជា​បណ្តោះអាសន្ន​។ 

​តែ​លោក​សម រង្ស៊ី បាន​លើកឡើងថា នេះ​គ្រាន់តែ​ជំហាន​មួយ​ប៉ុណ្ណោះ​។ លោក​ថា ការ​គ្រាន់តែ​ដោះលែង​លោ​កឹម សុខា ជា​បណ្តោះអាសន្ន នៅពេលនេះ មិនមែន​មានន័យថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា រស់​ឡើងវិញ​នោះឡើយ​។ លោក​ប្រកាសថា នៅមាន​ការទាមទារ​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ ទៀត ជាពិសេស​ដំណោះស្រាយ​ដែល​នាំឲ្យ​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​។ នេះ​បើតាម​ការលើកឡើង​របស់ លោក​សម រង្ស៊ី នៅលើ​បណ្តាញ​សង្គម​Facebook ក្នុងជំនួប​មួយ​នៅក្នុង​ប្រទេស​កាណាដា និង​ស្របពេល​នៃ​ដំណឹង ពី​ការដោះលែង​លោក​កឹម សុខា​៕

ព័ត៌មានផ្សេងទៀត