លោក​គិន ភា​៖​​អាល្លឺម៉ង់​សាទរ​លោក​ហ៊ុន សែន​ ជា​ទីបញ្ចប់​​នៃ​នយោបាយ​​ពឹង​អន្តរជាតិ​​របស់​ក្រុមប្រឆាំង​​

09-09-2018 1:22 pm 6388
លោកគិន ភា និងលោកស្រីអធិការបតីអាល្លឺម៉ង់

​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេឡា មឺ​ហ្គែល បាន​ផ្ញើ​សារ​អបអរសាទរ​លោក​ហ៊ុន សែន ក្នុងឱកាស​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​សភា​នីតិកាល​ទី​ប្រាំមួយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ ២០១៨​។ លោកស្រី​ក៏បាន​សន្យា​ជួយ​កម្ពុជា​ពង្រឹង​ប្រជាធិបតេយ្យ និង​ធានា​កិច្ចសន្ទនា​នយោបាយ​ដោយ​បើកចំហ​ផងដែរ​។​

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោ​បណ្ឌិត​គិន ភា មើលឃើញថា សារ​អបអរ​របស់​អាល្លឺម៉ង់​ពេលនេះ  គឺ​បញ្ជាក់ឲ្យ​ឃើញ​ពី​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ ពី​សហគមន៍​អន្តរជាតិ ចំពោះ​រដ្ឋាភិបាល​ថ្មី​។ លោក​ថា កាយវិការ​របស់​អាល្លឺម៉ង់​ពេលនេះ ជា​គំរូ​ដល់​ប្រទេស​លោក​សេរី​ផ្សេងទៀត ហើយក៏​ជា​ទីបញ្ចប់​នៃ​នយោបាយ​ស្មើ​សុំ​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា របស់​អតីត​ក្រុមប្រឆាំង​ផងដែរ​។ លោក​ស្នើ អ្នកគាំទ្រ​អតីត​បក្សប្រឆាំង ពិចារណា​ឡើងវិញ ហើយ​ត្រូវ​ស្គាល់​ពី​នយោបាយ​ការបរទេស របស់​បរទេស​នានា​។ ការអំពាវនាវ​ឲ្យ​បរទេសដាក់​សម្ពាធ​លើ​ប្រទេស​ខ្លួន នាំឲ្យ​ខូច​កិត្យានុភាព​ជាតិ​ទៅវិញ​ទេ ខណៈ​បរទេស​ទាំងនោះ​មិនអាច​ជួយ​អ្វី​បាន​...

​ជា​បន្ត​សូម​ស្តាប់​លោក​គិន ភា តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន​ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត