ក្រសួង​ស្នើរពលរដ្ឋ​ចំនួន​៨​ខេត្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​

09-09-2018 9:33 am 2126
អាជ្ញាធរជួយជម្លៀសពលរដ្ឋចេញពីទឹកជំនន់កាលពីពេលកន្លងទៅ។ រូបថត៖ NKD

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​របាយការណ៍​ព្យាករណ៍​អាកាសធាតុ ដោយ​បាន​ស្នើរ​ឲ្យ​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ចំនួន​៨ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការធ្លាក់ភ្លៀង​ខ្លាំង ដែល​អាច​នឹង​បង្ករ​ជា​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ខេត្ត​ទាំង​៨​នោះ​រួមមាន ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​។​

​ក្រៅ​ពី​ខេត្ត​ទាំង​៨​ខាងលើនេះ ក៏​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅច្រើន នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ផង​ដែរ​។ នេះ​បើ​តាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  អាកាសធាតុ

ព័ត៌មានផ្សេងទៀត