មនុស្ស​ស្លាប់​​ដោយសារ​​រញ្ជួយ​ដី​​នៅ​ជប៉ុន​​កើន​ដល់​៣០​នាក់​

08-09-2018 11:46 am 948
ប្រជាជនជប៉ុន​ដែលស្នាក់ក្នុងជម្រកបណ្ដោះអាសន្ន

​គិត​ត្រឹម​ថ្ងៃទី​០៨​កញ្ញា​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅ​ជប៉ុន កើនឡើង​ដល់​៣០​នាក់​ហើយ ខណៈ​ក្រុម​ជួយសង្គ្រោះ​រាប់ពាន់នាក់ កំពុង​ស្វែងរក​អ្នក​នៅ​មានជីវិត​កប់​ក្នុង​គំនរ​បាក់បែក​និង​ដី​ល្បាប់​។ ក្រៅពី​មនុស្ស​ស្លាប់មាន​អ្នករបួស​ប្រមាណ​៤០០​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត​។ ផ្ទះ​ប្រជាជន​៣​លាន​ខ្នង​នៅលើ​កោះ​ហុក​កៃដូ ត្រូវ​កាត់ផ្ដាច់​ចរន្ដអគ្គិសនី ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ប៉ុន្ដែ​នាយករដ្ឋមន្ដ្រី​ជប៉ុន​ថា ពេលនេះ​ក្រុម​ជំនាញ​បាន​ចុះទៅ​ត​ភ្ជាប់​វិញ​បាន​ច្រើន​ហើយ​។ គ្រោះ​រញ្ជួយ​ដី​ក៏បាន​បង្ក​ការខូចខាត​ដល់​ផ្ទះសម្បែង​ប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ 

​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រនិង​៥.៣​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្របពេល​ជប៉ុន​ទើប​រងគ្រោះ​ដោយសារ ព្យុះ​ទី​ហ្វុង​ក្រិត​ខ្លាំង​បំផុ​តមិន​ធ្លាប់មាន​ក្នុង​រយៈពេល​២៥​ឆ្នាំ ដែល​បាន​វាយប្រហារ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ សម្លាប់​មនុស្ស​ជាង​១១​នាក់ និង​បង្ក​ការខូចខាត​យ៉ាងដំណំ​៕​

 ពាក្យគន្លឹះ  ជប៉ុនរញ្ជួយដី

ព័ត៌មានផ្សេងទៀត