លោក​ហ៊ុន សែន បញ្ជាក់​ពី​ការបើក​ប្រាក់ខែ​មន្ត្រីរាជកា​រ​ពី​ខែ​កញ្ញា​-​វិច្ឆិកា​

07-09-2018 12:14 pm 2752

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ រដ្ឋាភិបាល នឹង​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​មន្ត្រី​ទាំងអស់ និង​និវត្តន៍​ជន ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​រៀល​។ ប្រាក់​ឧបត្ថម្ភ​នេះ រដ្ឋាភិបាល​ត្រូវ​ចំណាយ​អស់​ប្រមាណ​៣០​ពាន់​លាន​រៀល ស្មើនឹង​៧​លាន​ដុល្លារ​។ 

​ជា​ការកត់សម្គាល់ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ថែម​ថា សម្រាប់​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ​ខែកញ្ញា​នេះ នឹង​ត្រូវ​បើក​នៅ​សប្តាហ៍​ទី​៤ ហើយ​ប្រាក់បៀវត្សរ៍​សម្រាប់​ខែតុលា នឹង​ត្រូវ​បើក​នៅ​សប្តាហ៍​ទី​១ ខណៈ​ខែវិច្ឆិកា​នឹងត្រូវ​បើក​នៅ​សប្តាហ៍​ទី​២​។ 

សំឡេង​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី នា​ថ្ងៃ​ទី​០៧ កញ្ញា​នេះ​៕

ព័ត៌មានផ្សេងទៀត