មនុស្ស​ស្លាប់​​ដោយសារ​​រញ្ជួយ​ដី​​នៅ​ជប៉ុន​​កើន​ដល់​១៦​នាក់​

07-09-2018 10:41 am 644
ក្រុមជួយសង្គ្រោះ​កំពុង​​ធ្វើប្រតិបត្ដិការ

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​រញ្ជួយ​ដី វាយប្រហារ​នៅ​កោះ​ហុក​កៃដូ​ប្រទេស​ជប៉ុន បាន​កើនឡើង​ដល់​១៦​នាក់​ហើយ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​គ្រោះ​រញ្ជួយ​វាយប្រហារ​ប្រទេស​ជប៉ុន​ចំនួន​ពីរលើក គឺ​លើកទីមួយ​មាន​កម្រិត​៦.៦​រ៉ិ​ចទ័​រ និង​លើក​ទី​ពីរ​មាន​កម្រិត​៥.៣​រ៉ិ​ចទ័​រ​។ គ្រោះ​រញ្ជួយ​ដី​នេះ​បណ្ដាលឲ្យមាន​ការបាក់ដី ខូចខាត​ផ្ទះសម្បែង​ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្ដាច់​ចរន្ដអគ្គិសនី​ផងដែរ​។ អាជ្ញាធរ​បញ្ជាក់ថា មនុស្ស​ជិត​៣០​នាក់​បាត់​ខ្លួន​។​

​សូមបញ្ជាក់ថា រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​ជប៉ុន ស្របពេល​ជប៉ុន​ទើប​រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុង​ក្រិត​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២៥​ឆ្នាំ ដែល​បាន​វាយប្រហារ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ សម្លាប់​មនុស្ស​ជាង​១១​នាក់ និង​បង្ក​ការខូចខាត​ជាច្រើន​ទៀត​៕

 ពាក្យគន្លឹះ  ជប៉ុនរញ្ជួយដី

ព័ត៌មានផ្សេងទៀត