នគរបាលជាតិ បញ្ជូន​ក្រុម​ការងារ​វាយតម្លៃ​ពី​បញ្ហា​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​

06-09-2018 4:51 pm 1638

​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​៣១ សីហា កន្លងទៅនេះ បាន​បញ្ជូន​ក្រុម​ការងារ​ចំនួន​១១​នាក់ ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី ពិនិត្យ​វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៅ​ទីនោះ​។​

​នេះ​បើ​តាម​លិខិត​របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​។​

​សូមបញ្ជាក់​ថា ការបញ្ជូន​ក្រុមការងារ​ចុះ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​នេះ ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​បន្ទាប់ មួយ​រយៈពេល​ចុងក្រោយ​នេះ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ទទួលរង​នូវ​ការរិះគន់​ពី​សាធារណជន​យ៉ាងខ្លាំង​។  ការបង្ក​បញ្ហា​ភាគច្រើន​ជា​ជនជាតិ​ចិន ដូចជា​ករណី​ចែក​ខិត​បណ្ណ​នៃ​អាជីវកម្ម​ផ្លូវភេទ ករណី​ប្លន់ ជួញដូរ​គ្រឿងញៀន រួម​នឹង​បទល្មើស​ផ្សេងៗ​ទៀត​ជា​ដើម​៕


 ពាក្យគន្លឹះ  ចិនក្រុងព្រះសីហនុ

ព័ត៌មានផ្សេងទៀត