លោកហ៊ុនសែនស្នើព្រះមហាក្សត្រតែងតាំងកូនប្រុសច្បងជាមេបញ្ជាការកងទ័ពជើងគោក

06-09-2018 12:55 pm 3338

តាមរយៈលិខិតចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានក្រាបបង្គំទូលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក, លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ និងតម្លើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ។

លោកនាយករដ្ឋមន្រ្តីអះអាងថា ការស្នើតម្លើង និងតែងតាំងឋានៈនេះ ធ្វើឡើង ដោយផ្អែកទៅលើស្នាដៃ និងបទពិសោធន៍ ក្នុងការបម្រើការងារជូនជាតិមាតុភូមិ ៕ 

ព័ត៌មានផ្សេងទៀត