លោក​ហ៊ុន សែន បន្ទោស​ឲ្យ​អ្នក​រៀបចំ​រដ្ឋសភា​ថា​ធ្វើ​យូរៗ​ទៅ​កាន់តែ​ឡប់​ទៅៗ​

06-09-2018 11:23 am 29947

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្តីបន្ទោស​ចំៗ ទៅ​កាន់​គណៈកម្មការ​រៀប​ចំ​រដ្ឋសភា​ថា មាន​ភាព​ខ្ជះខ្ជាយ ក្នុង​ការរៀបចំ​រដ្ឋសភា ពិសេស​តុ​វេទិកា​នាយករដ្ឋមន្ត្រី​ទាប ពិបាក​នឹង​ថ្លែង​សុន្ទរកថា​។ លោក​ហ៊ុន សែន មានប្រសាសន៍ថា ធ្វើ​យូរៗ​ទៅ​កាន់តែ​ឡប់​ទៅៗ ហើយ​លុយ​ចេះ​តែ​ចាយ តែ​ឲ្យធ្វើ ធ្វើ​មិន​កើត​។​

សំឡេង

​ប្រមុខ​រដ្ឋាភិបាល ស្តីបន្ទោស​យ៉ាង​ដូច្នេះ នៅ​មុខ​តំណាងរាស្ត្រ​ទាំង​១២៤​រូប នា​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​១ នៅ​ថ្ងៃ​ទី​០៦ កញ្ញា​នេះ​៕

ព័ត៌មានផ្សេងទៀត