ទើប​រងគ្រោះ​​ដោយសារ​​ព្យុះ​ទី​ហ្វុង​​ជប៉ុន​​ត្រូវរញ្ជួយ​ដី​​វាយប្រហារ​​បន្ដទៀត​

06-09-2018 9:23 am 734
រូបភាព​ប្រជាជន​ជម្លៀសខ្លួន​​ដោយសារ​រញ្ជួយដី

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​កោះ​ហុក​កៃដូ ភាគ​ខាងជើង​ប្រទេស​ជប៉ុន​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៦​កញ្ញា​នេះ បង្ក​ជា​ការបា​ក់ដី រលំ​ផ្ទះ​ប្រជាជន ​សម្លាប់​​​មនុស្ស៨នាក់ របួសជាង១០០នាក់ ​​និង​បាត់​ខ្លួន​​ប្រមាណ៤០​នាក់។ គ្មាន​ការព្រមាន​ពី​រលក​ស៊ូណាមិ​ទេ ក្រោយ​មាន​គ្រោះ​រញ្ជួយ​ដី​។ បន្ទាប់ពីនោះ​មាន​រញ្ជួយ​ដី​កម្រិត​៥.៣​រ៉ិ​ចទ័​រ បាន​វាយប្រហារ​បន្ដទៀត​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​ពី​កម្ពស់​ទឹកសមុទ្រ អាច​ប្រែប្រួល​នៅ​តំបន់ឆ្នេរ​ដោយសារតែ​រង​ឥទ្ធិពល​ពី​រញ្ជួយ​ដី​។ 

​តាម​សេចក្ដីរាយការណ៍ យ៉ាងហោចណាស់​មានការ​បាក់​ដី​ចំនួន​បួន​កន្លែង ហើយ​ប្រជាជន​ត្រូវ​ប្រកាស​ឲ្យ​ចាកចេញ​ពី​ទីតាំង​រងគ្រោះ​ជាបន្ទាន់​។ សូមបញ្ជាក់ថា រញ្ជួយ​ដី​បង្ក​ជា​ការបា​ក់ដី​នេះ កើតឡើង​ស្របពេល​ជប៉ុន​ទើប​រងគ្រោះ​ដោយសារ ព្យុះ​ទី​ហ្វុង​កម្រិត​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២៥​ឆ្នាំ ដែល​បាន​វាយប្រហារ​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ បានសម្លាប់​មនុស្ស​១១​នាក់ និង​បង្ក​ការខូចខាត​យ៉ាងដំណំ​៕

 ពាក្យគន្លឹះ  ជប៉ុនរញ្ជួយដី

ព័ត៌មានផ្សេងទៀត