អាជ្ញាធរ​នឹង​ប្រគល់​សៀវភៅ​ឲ្យ​ម្ចាស់​ស្នាដៃ​វិញ​ក្រោយ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​

05-09-2018 5:21 pm 2928

​ប្រតិបត្តិការ​រឹបអូស​សៀវភៅ ដែល​និពន្ធ​ដោយ​អតីតមន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ​ដែល​កំពុង​ភៀសខ្លួន នៅតែ​បន្ត​តាំងពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន រហូតមកដល់​ថ្ងៃ​ពុធ​នេះ​។ 

​លោក​ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យដឹងថា ការ​រឹបអូស​សៀវភៅ​នេះ ដោយសារតែ​មិន​មាន​ការសុំ​អនុញ្ញាត ហើយ​អាជ្ញាធរ​នឹង​ប្រគល់​ជូន​ម្ចាស់​ស្នាដៃ​វិញ ក្រោយ​ពួកគេ​សុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​សូមបញ្ជាក់​ថា សៀវភៅ​ដែល​អាជ្ញាធរ​រឹបអូស​នេះ មួយ​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក​យ៉ែម បុញ្ញ​ឬ​ទ្ធិ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្សប្រឆាំង ដែល​មាន​ចំណងជើង​ថា “​ចក្ខុវិស័យ​ក្នុង​ការផ្សះផ្សារ​ជាតិ និង​ការរៀ​ចំ​សង្គម​” និង​មួយទៀត​ជា​របស់​លោក​គឹម សុខ មាន​ចំណងជើង​ថា “​ការស្តារ​សង្គម និង​ទស្សនវិជ្ជា​សង្គម និង​នយោបាយ​”៕ 

ព័ត៌មានផ្សេងទៀត