អនុ​ប្រធានាធិបតី​​អាមេរិក​​ស្នើឲ្យ​​មី​យ៉ាន់​ម៉ា​​ដោះលែង​​អ្នកកាសែត​​រ៉​យ​ទ័​រ​ពីរនាក់​

05-09-2018 3:37 pm 929
អនុប្រធានាធិបតី​​អាមេរិក​​​លោកម៉ៃ ផេន

​អនុ​ប្រធានាធិបតី​អាមេរិក​ម៉ៃ ផែនកា​លពី​ថ្ងៃ​អង្គារ បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ច្រានចោល​សេចក្ដីសម្រេច​របស់​តុលាការ ដែល​ប្រកាស​សាលក្រម​ដាក់ពន្ធនាគារ​អ្នកសារព័ត៌មាន​ពីររូប របស់​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​រ៉​យ​ទ័រ​។ អ្នកកាសែត​ទាំងពីរ​ត្រូវបាន​តុលាការ​ប្រកាស​កាត់ទោស​កាលពី​ថ្ងៃ​ចន្ទ ដោយ​ដាក់ពន្ធនាគារ​៧​ឆ្នាំ​ពីបទ​រំលោភ​កិច្ចការ​សម្ងាត់​របស់​រដ្ឋ​។ សាលក្រម​នេះ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស ពី​អង់គ្លេស អាមេរិក និង​អង្គការសហប្រជាជាតិ​។​

តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ លោក​ផេន​បាសរសេរថា មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច ដាក់ពន្ធនាគារ​អ្នកកាសែត​ពីរ​នាក់​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ ដោយសារតែ​ការរាយការណ៍​ពី​អំពើ​ឃោ​ឃៅ ដែល​បាន​ប្រព្រឹត្ដលើ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ដូច្នេះ​លោក​សូមឲ្យ​មី​យ៉ាន់​ម៉ា គិតគូរ​ពី​បញ្ហា​នេះ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត