អគ្គីភ័យ​ឆេះ​ផ្សារ​ព្រៃ​ល្វា​អស់​១២៩​តូប​គិត​ជា​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ​

05-09-2018 12:27 pm 3091
  ស្តាប់
ស្តាប់ជាសំឡេង

​តូប​លក់​ចាប់ហួយ និង​សម្ភារៈ​ផ្សេងៗ ចំនួន​១២៩​តូប នៅក្នុង​ផ្សារ​ព្រៃ​ល្វា ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ទាំងស្រុង កាល​ពី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក ជុំ ឈឿន អធិការ​នគ​បាល​ស្រុក​ព្រៃកប្បាស់ បាន​ថ្លែងថា គ្រោះ​អគ្គីភ័យ​នេះ ខូចខាត​បើ​គិត​ជា​ទំហំ​ទឹកប្រាក់ ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​។ តាម​ការសន្និដ្ឋាន​ដំបូង មូលហេតុ នៃ​ការឆាបឆេះ​ជា​អគ្គិភ័យ​នេះ បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

​គួបញ្ជាក់ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ព្រៃ​ល្វា កម្លាំង​នគរបាល​ខេត្ត​-​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គីភ័យ​ខាង​លើ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​រថយន្ត ទើប​ពន្លត់​បាន​ជា​ស្ថាពរ​៕

ព័ត៌មានផ្សេងទៀត