ព្យុះ​ទី​ហ្វុង​​Jebi​​វាយប្រហារ​​ប្រទេស​​ជប៉ុន​​សម្លាប់​​មនុស្ស​​១០​នាក់​

05-09-2018 10:42 am 866
រូបភាព​រងគ្រោះ​ដោយសារ​ព្យុះទីហ្វុង​​Jebi

​ព្យុះ​ទី​ហ្វុងដ៏​ខ្លាំង​បំផុត​វាយប្រហារ​ក្នុងប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ បានសម្លាប់​មនុស្ស​១០​នាក់​ហើយ និង​របួស​ជាច្រើន​នាក់​ទៀត​។ ព្យុះ​ទី​ហ្វុង​នេះមាន​ឈ្មោះថា​Jebi ជា​ព្យុះ​កម្រិត​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​នៅ​ជប៉ុន​ក្នុង​រយៈពេល​២៥​ឆ្នាំ ដោយមាន​ល្បឿន​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ក្រៅពី​មនុស្ស​ស្លាប់​វា​បាន​បង្ក​ការខូចខាត​ដល់​ផ្ទះសម្បែង ខូចខាត​រថយន្ដ ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារៈ​មួយចំនួនទៀត ប៉ុន្ដែ​មិនទាន់មាន​ការបញ្ជាក់​ពី​ទំហំ​ខូចខាត​សរុប​ទេ​។ មនុស្ស​ប្រមាណ​៣​ពាន់​នាក់​ជាប់គាំង​នៅ​អាកាសយានដ្ឋាន ដោយសារតែ​ជើងហោះហើរ​ត្រូវ​ផ្អាក​។ សូមបញ្ជាក់ថា តំបន់​ដែល​រងគ្រោះ​ខ្លាំង​គឺ​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​៕

 ពាក្យគន្លឹះ  ជប៉ុនព្យុះទីហ្វុង

ព័ត៌មានផ្សេងទៀត