មន្ត្រី​រដ្ឋាភិបាល​៖​​ការធ្វើ​បាតុកម្ម​​នៅ​អូស្ត្រាលី​ មិន​ប៉ះពាល់​​ដល់​ការប្រជុំ​​សភា​ដំបូង​ឡើយ​​

04-09-2018 4:05 pm 2777
  ស្តាប់
ស្តាប់ជាសំឡេង

​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការបើក​សម័យប្រជុំ​សភា ជា​លើកដំបូង​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ កញ្ញា និង​ស្នើសុំ​កុំឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ទទួលស្គាល់ រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា និង​ស្នើសុំ​កុំ​បញ្ជូន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ចូលរួម​បើក​សម័យប្រជុំ​សភា ជា​លើកដំបូង​នេះ​។ ពីព្រោះ​ពួកគេ​យល់ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ជា​ការបោះឆ្នោត​ក្លែងក្លាយ និង​ដោយ​គ្មាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​។ ពួកគេ​ក៏​ចង់ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី មាន​វិធានការ​ខ្លាំង ដូច​សហរដ្ឋអាមេរិក ក្នុង​ការចាត់វិធានកា​រ​ទៅលើ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់លោក​ហ៊ុន សែន ដូចជា ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​កម្ពុជា​ផងដែរ​។​

​ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន យល់ថា ការទាមទារ​របស់​ព​ល​រដ្ឋ​ខ្មែរ​មួយចំនួន នៅ​អូស្ត្រាលី​នេះ​មិនមាន​ឥទ្ធិពល​អ្វី​ដល់​ដំណើរ​ប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៦​នោះទេ ហើយក៏​មិន​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ការ​ទូត រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​អូស្ត្រាលី​នោះដែរ​។ ចំណែកឯ​ការចូលរួម ឬ​មិន​ចូលរួម​របស់​អគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំសភា​លើក​ដំ​ដូង លោក​ផៃ ស៊ី​ផាន យល់ថា គឺជា​ការសម្រេចចិត្តរ​បស់​ភ្ញៀវ​តែប៉ុណ្ណោះ ព្រោះ​សភា​កម្ពុជា​នៅតែ​បន្ត​កិច្ចប្រជុំ និង​បន្ត​ភាពស្របច្បាប់​របស់ខ្លួន​ដដែល​។​

​សូមបញ្ជាក់ថា រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។ ប៉ុន្តែ​មុន​ការប្រជុំ​មកដល់ ឯកអគ្គរដ្ឋទូត​អាមេរិក លោក​William Heidt និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក George Edgar នឹងមិន​ចូលរួម​ការប្រជុំ​លើកដំបូង​នេះ​ទេ​។ ប៉ុន្តែ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា នៅ​មិនទាន់​ដឹងថា ចូល​ឬ​មិន​ចូល​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត

​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​អាច​ស្ដារ​​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​អាមេរិក​បានទេ​?​

 ​លោក​ផៃ ស៊ី​ផាន​ច្រានចោល​កា​រិះគន់ថា​​រដ្ឋាភិបាល​ពឹងផ្អែក​តែ​ទៅលើ​ចិន​​

 ​រដ្ឋាភិបាល​ផ្ដើម​រឹតបន្តឹង​ច្បាប់​បន្ថែមទៀត​​ចំពោះ​បុគ្គល​ដែលមាន​ងារ​ជា​ឧកញ៉ា​​

​មានប្រតិកម្ម​អ្វីខ្លះ​ក្រោយពី​តុលាការ​កម្ពុជា​​ផ្ដន្ទាទោស​សកម្មជន​បរិ​ស្ថាន​៣​រូប​?​

 ​តើ​ការបញ្ចប់​វិធានការ​បិទ​ខ្ទប់​ក្រុង​ទ្រង់ទ្រាយ​ធំ​ជា​សញ្ញា​​បង្ហាញថា កម្ពុជា​អាច​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩​បាន​?​

 ​លោក​ផៃ ស៊ី​ផាន​៖​ការបន្ត​បិទ​ក្រុង​​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​រក្សា​ជីវិត​ពលរដ្ឋ​​

 ​​លោក​ផៃ ស៊ី​ផាន​៖​គ្មានអ្វី​ក្រៅពី​ការសុំ​អធ្យាស្រ័យ​​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីក្រុង​នោះទេ​​

 ​​​តើ​រដ្ឋាភិបាល​គួរ​ធ្វើ​អ្វី​បន្ថែមទៀត​​ដើម្បី​​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​​ក្នុង​សហគមន៍​?​​

 ​​​លោក​ផៃ ស៊ី​ផាន​៖​សង្គម​ស៊ីវិល​មួយចំនួន​ដាក់ឈ្មោះ​​តួលេខ​ថា​មាន​ច្រើនតែ​ធាតុពិត​មាន​តិចតួច​​

 ​លោក​ផៃ ស៊ី​ផាន​ប្រតិកម្ម​សំណើរ​សង្គម​ស៊ីវិល​​រឿង​បំណុល​ពលរដ្ឋ​ជំពាក់​ធនាគារ​​