ព្យុះ​ទី​ហ្វុង​​Jebi​​វាយប្រហារ​​ប្រទេស​ជប៉ុន​​អាជ្ញាធរ​​ចេញ​ការព្រមាន​​ឲ្យ​ប្រជាជន​​ប្រុងប្រយ័ត្ន​

04-09-2018 11:50 am 805
រូបភាព​ជប៉ុន​​កំពុង​រងគ្រោះ​ដោយសារ​ព្យុះទីហ្វុង

​ទីភ្នាក់ងារ​អាកាសធាតុ​ជប៉ុន​បានបញ្ជាក់​នៅ​ថ្ងៃទី​០៤​កញ្ញា​នេះ​ថា ព្យុះ​ទី​ហ្វុង​Jebi​បាន​វាយប្រហា​រលើ​ប្រទេស​ជប៉ុន​បង្ក​ជា​គ្រោះ​បាក់​ដី​ផងដែរ​ក្រៅពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ព្យុះ​នេះ​ជា​ព្យុះ​កម្រិត​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២៥​ឆ្នាំ ដោយមាន​ល្បឿន​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ លោក​នាយករដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ បាន​ជំរុញ​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​ទៅរ​កន្លែង​មាន​សុវត្ថិភាព ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​។ លោក​បាន​បញ្ជា​ឲ្យ​ក្រុម​ជំនាញ​ត្រូវ​ចាត់វិធានការ​ដែល​ចាំបាច់​បំផុត​ការពារ​ប្រជាជន​។ 

​ទីភ្នាក់ងារ​អាកាសធាតុ​ជប៉ុន បានចេញ​ការព្រមាន​ពី​គ្រោះ​បាក់​ដី ទឹកជំនន់ ខ្យល់​ខ្លាំង កម្ពស់​រលក​កើនឡើង​ខ្ពស់ បាតុភូត​ផ្គរ​រន្ទះ​បង្កឡើង​ដោយសា​រព្យុះ​ទី​ហ្វុង​នេះ​ផងដែរ​។ នេះ​គឺជា​ខ្យល់ព្យុះ​កម្រិត​ខ្លាំង​បំផុត​វាយប្រហារ​ប្រទេស​ជប៉ុន គិត​តាំងពី​ឆ្នាំ​១៩៩៣​។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​បញ្ជាក់​ពី​ការខូចខាត​ទេ ហើយ​ក្រៅពី​មាន​ប្រជាជន​ជម្លៀស​ខ្លួន​រាប់ពាន់នាក់ ជើងហោះហើរ​ក្នុងស្រុក​ជាង​៦០០​ត្រូវ​លុបចោល​សម្រាប់​ថ្ងៃទី​០៤​កញ្ញា​នេះ​៕

 ពាក្យគន្លឹះ  ជប៉ុនព្យុះទីហ្វុង

ព័ត៌មានផ្សេងទៀត