អាជ្ញាធរ​ហាម​មិន​ឲ្យ​ចែកចាយ​សៀវភៅ​ដែល​និពន្ធ​ដោយ​អតីតមន្ត្រី​បក្សប្រឆាំង​១​រូប​

03-09-2018 3:34 pm 1458
​អាជ្ញាធរ​ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ទី​០១ កញ្ញា បាន​ចុះ​ដកហូត​សៀវភៅ​ជា​ច្រើន​ក្បាល ដែល​បាន​ដាក់​លក់​នៅ​តូប​លក់​កាសែត ក្បែរ​សាលា​សន្ធរម៉ុក​។ ជា​ប្រភេទ​សៀវភៅ ដែល​សរសេរ​តែង​និពន្ធ ដោយ​លោក​ យ៉ែម បុញ្ញាឫទ្ធិ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំណងជើង​ថា “​ចក្ខុវិស័យ​ក្នុង​ការផ្សះផ្សា​ជាតិ និង​ការរៀបចំ​សង្គមជាតិ​”​។ សម្រាប់​ខ្លឹមសារ នៃ​សៀវភៅ​នេះ គេ​មិនដឹង​មាន​អត្ថន័យ​យ៉ាងណាទេ ដោយ​គ្រាន់តែ​ដឹងថា នៅ​ក្របសៀវភៅ បានដាក់​ខ្លឹមសា​រគោល​សំខាន់ៗ ដួច​ជា​៖ បណ្តុះ​គំនិត​គិត​ចូលរួម បណ្តុះ​គំនិត​គិត​ដឹកនាំ បណ្តុះ​គំនិត​គិត​សម្រេច​។ រស់​នៅក្នុង​សង្គម ត្រូវ​ផ្តើម​ចេញពី​៖

 

-​ ​ការ​គិត​ជា​វិជ្ជមាន​ -​ ​ការគិត​ប្រយោជន៍​សង្គម​ -​ ​ការគោរព​ផ្តល់​តម្លៃ​គ្នា  -​ ​ការផ្តល់​តម្លៃ​នៃ​ជីវិត​។​

 

​លោក ឯក ឃុន​ជឿន អភិបាល​ខណ្ឌ​ទួលគោក បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចុះ​ប្រមូល​សៀវភៅ​ទាំងនោះ គឺ​ដោយសារតែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រឹមត្រូវ​។ ជាមួយគ្នានេះ អាជ្ញាធរ​ខណ្ឌ​ទួលគោក ក៏​បាន​ហាមឃាត់​មិន​ឲ្យ​លក់​បន្ត​ចែកចាយ និង​បោះពុម្ព​ទៀតឡើយ បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈមមុខ​ផ្លូវ​ច្បាប់​ជា​ធរមាន​ផងដែរ​៕  ​

ព័ត៌មានផ្សេងទៀត