លោក​ហ៊ុន សែន​ស្នើ​ព្រះមហាក្សត្រ​ដូរ​តំណែង​មន្ត្រីនគរបាល​ជាន់ខ្ពស់​៣​រូប

31-08-2018 5:49 pm 6130

​តាមរយៈ​សារលិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​៣១ សីហា​នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានទូល​ស្នើសុំ​ព្រះមហាក្សត្រ ដោះដូរ​តំណែង​មន្ត្រីនគរបាល​ជាន់ខ្ពស់​៣​រូប ជា​អគ្គនាយក​អន្តោប្រវេសន៍​, អគ្គនាយក​អត្តសញ្ញាណ​កម្ម និង​អគ្គនាយក​ភស្តុភារ និង​ហរិញ្ញវត្ថុ​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ទាំង​៣​រូបនោះ​រួមមាន លោក​គៀត ច័ន្ទ​ថា​រិទ្ធ ប្ដូរ​ពី​អគ្គស្នងការ​រង​នគរបាលជាតិ ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ លោក​កង សុខន ប្ដូរ​ពី​អគ្គស្នងការ​រង​នគរបាលជាតិ ទៅជា​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​លោក​សេង យូ​អ៊ា​ន់ មាន​ឋានន្តរស័ក្ដិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​១ អគ្គនាយករង ប្ដូរ​ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ និង​ហិរញ្ញវត្ថុ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត