គ​.​ជ​.​ប រំពឹង​មាន​អ្នកចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​ក្នុង​ឆ្នាំ​២០១៨

31-08-2018 4:24 pm 1281
  ស្តាប់
ស្តាប់ជាសំឡេង

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៨ ខែតុលា​។ តាមច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គ​.​ជ​.​ប ត្រូវធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ តាមរយៈ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។ ការធ្វើ​ដូច្នេះ ដើម្បី​ធានាថា បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​គុណភាព សុក្រឹតភាព​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​។​

ថ្លែងប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​៣១ សីហា លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​ថា គ​.​ជ​.​ប រំពឹង​ប្រជាពលរដ្ឋ​មាន​ការចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ​។ ក៏ប៉ុន្តែ​តួលេខ​ប៉ាន់ស្មាន លោក​មិនទាន់​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​......

​លោក​ហង្ស ពុទ្ធា​៖

បើទោះជា​ការចុះឈ្មោះ​ក្នុង​បញ្ជី​ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​លក្ខៈ​ល្អប្រសើរ​ច្រើន​ក៏ដោយ ក៏​លោក​ហង្ស ពុទ្ធា អះអាងថា មិនទាន់​សុក្រឹត​១០០%​នោះដែរ​។ នៅក្នុង​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ លោក​ចង់ឲ្យ​ពលរដ្ឋ​ចូលរួម​ដោយ​យកចិត្តទុកដាក់ និង​គោរព​ច្បាប់​ឲ្យបាន​ខ្ជាប់ខ្ជួន ជាជាង​ពឹងផ្អែក​តែ​លើ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​.....

​លោក​ហង្ស ពន្ធា​៖

ទោះជា​យ៉ាងនេះ​ក្ដី គេ​នៅ​ចាំបាន​ថា ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ចំនួន​ពលរដ្ឋ​ដែល​ទៅ​ចុះឈ្មោះ​ថ្មី​មាន​តិចជាង​អ្វីដែល​បាន​គ្រោងទុក​។ កាលនោះ សហគមន៍​អន្តរជាតិ​បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការចុះឈ្មោះ​របស់​ប្រជាពលរដ្ឋ ដែល​មិន​សមស្រប​ទៅនឹង​តួលេខ​នៃ​អ្នកមាន​សិទ្ធិ​ចុះឈ្មោះ និង​មាន​សិទ្ធិ​បោះឆ្នោត​។ តែ​ការ​ព្រួយ​បាន​នេះ​ត្រូវបាន គ​.​ជ​.​ប ច្រានចោល និង​ថា​វា​គ្រាន់តែ​ជា​ការបារម្ភ​របស់​អន្តរជាតិ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​មិន​បង្ហាញ​ពី​ឆន្ទៈ​ពិត​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។​

យោងតាម​លទ្ធផល​ផ្លូវការ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​៨.៣៨០.២១៧​នាក់ ។ តួលេខ​នេះ​មាន​ការធ្លាក់ចុះ​បើ​ធៀប​នឹង​អាណត្តិ​ទី​៥ ដែល​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​៩,៦៧៥,៤៥៣​នាក់​៕

ព័ត៌មានផ្សេងទៀត