លោក​ដូណាល់ ត្រាំ​​ព្រមាន​​ដក​អាមេរិក​​ចេញពី​អង្គការ​​ពាណិជ្ជកម្ម​​ពិភពលោក​

31-08-2018 12:38 pm 772
ប្រធានាធិបតី​អាមេរិក​​លោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​គំរាម​នឹង​ដកខ្លួន​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ប្រសិនបើ​អង្គការ​មួយ​នេះ​មិន​អភិវឌ្ឍឲ្យ​ល្អប្រសើរ​ឡើងវិញ ក្រោយ​ការរិះគន់​របស់លោក​កន្លងមក​។ ការផ្លាស់ប្ដូរ​នេះ​អាច​ប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ នៃ​ប្រព័ន្ធ​ជួញដូរ​សកល​ទំនើប ដែល​សហរដ្ឋអាមេរិក​មាន​តួនាទី​ក្នុង​ការបង្កើត​។ 

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Bloomberg​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​លើកឡើងថា​ប្រសិនបើ​ពួកគេ​មិន​អភិវឌ្ឍ​ខ្លួន លោក​នឹង​ដក​អាមេរិក​ចេញពី​អង្គការ​នេះ​តែម្ដង​។ លោក​ត្រាំ​បាន​ត្អូញត្អែ​ថា អាមេរិក​បាន​ជួប​រឿង​អ​យុត្ដិធម៌​ក្នុង​ការជួញដូរ​ជា​សកល ហើយ​លោក​បាន​ស្ដីបន្ទោស​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​អ្នក​ធ្វើឲ្យមាន​រឿងនេះ​កើតឡើង​។ លោក​បានប្រកាស​ព្រមាន​ចាត់វិធានការ ប្រឆាំងនឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទោះបី​លោក​មិន​បានបញ្ជាក់​ឲ្យដឹងពី​វិធានការ​នោះក៏ដោយ​៕

 ពាក្យគន្លឹះ  អាមេរិកអង្គការWTO

ព័ត៌មានផ្សេងទៀត