មន្ដ្រីជាន់ខ្ពស់​​UN​​ព្រមាន​​ពី​ការប្រើ​​អាវុធ​គីមី​​នៅ​ស៊ី​រី​

31-08-2018 9:31 am 831
លោកStaffan de Mistura​មន្ដ្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ស៊ី​រី

​មន្ដ្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ស៊ី​រី បានចេញ​ការព្រមាន​មួយ ប្រឆាំងនឹង​ការប្រើប្រាស់​អាវុធ​គីមី​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​។ លោក​Staffan de Mistura​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​។ រដ្ឋាភិបាល​ប្រធានាធិបតី​ស៊ី​រី​បា​សា អាល់​អាសាដ ត្រូវបាន​គេ​រាយការណ៍​ថា​គ្រោង​រៀបចំ​ការវាយលុក​ទ្រង់ទ្រាយ​ធំ​មួយ​នៅក្នុង​ខេត្ដ​Idlib ជា​មូលដ្ឋាន​ធំ​បំផុត​របស់​ក្រុម​ប្រឆាំង​។ 

​អាមេរិក​ដែលជា​អ្នកគាំទ្រ​ក្រុមប្រឆាំង​នៅ​ស៊ី​រី បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាច​រដ្ឋាភិបាល​លោក​អាសាដ​និង​រដ្ឋាភិបាល​រុស្ស៊ី អាច​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ប្រតិ​បត្ដិកា​រនេះ​។ អាមេរិក​និង​អង់គ្លេស​និយាយថា រុស្ស៊ី​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​ស៊ី​រី កំពុង​ព្យាយាម​ដណ្ដើម​មូលដ្ឋាន​ក្រុម​ប្រឆាំង ដោយ​ប្រើប្រាស់​អាវុធ​គីមី​។ ដូច្នេះហើយ​ទើប​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ ព្រមាន​ប្រទេស​ទាំងពីរ​មិន​ឲ្យប្រើ​អាវុធ​គីមី​ដែល​ពិភពលោក​កំពុង​ហាមឃាត់​៕

 ពាក្យគន្លឹះ  UNស៊ីរីអាវុធគីមី

ព័ត៌មានផ្សេងទៀត