ទារក​ក្នុង​ផ្ទៃ​មានក្តី​សុខបំផុតពេល​បាន​ស្តាប់សំឡេង​ម្តាយ​

30-08-2018 5:03 pm 2119

​ទារក​ដែល​ស្ថិតនៅក្នុង​ស្បូន រយៈពេល​២៥​ទៅ​២៦​សប្តាហ៍ ចាប់ផ្តើម​ចេះ​ឆ្លើយតប នឹង​សំឡេង​ដែល​ពួកគេ​ស្តាប់លឺ នៅ​ខាងក្រៅ​ស្បូន​។ សំឡេង​ដែល​ទារក​ស្តាប់លឺ​ច្បាស់​ជាងគេ គឺ​សំឡេង​ម្តាយ​របស់គេ​។ នៅពេលនោះ ទារក​ចាប់ផ្តើម​រៀន​ទទួលយក និង​កំណត់សំគាល់​សំឡេង​ម្តាយ​។ ការ​បាន​ស្តាប់​សំឡេង​ម្តាយ ជា​ពេលដែល​ទារក​មាន​ភាពកក់ក្តៅ​និង​មានក្តី​សុខ ក្នុងចំណោម​សកម្មភាព​ផ្សេងៗ​មួយចំនួនទៀត​របស់​ម្តាយ​។ 

​ដូច្នេះ មធ្យោបាយ​ល្អ​បំផុត ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​កូន​ក្នុង​ផ្ទៃ និង​ដើម្បីឲ្យ​កូន​របស់អ្នក​ស៊ាំ អាច​កំណត់សំគាល់​សំឡេង​របស់​អ្នក​បាន ម្តាយ​គួរ​អាន ឬ​ជជែក​គ្នា​ដោយ​បញ្ចេញ​សំឡេង​ខ្លាំងៗ​បន្តិច​។ ចំណែកឯ​សំឡេង​សាច់ញាតិ​ផ្សេងទៀត ទារក​ក៏​រីករាយ​នៅ​ក្នុងការ​តាម​ស្តាប់​ដែរ ជាពិសេស​សំឡេង​ឪពុក​របស់គេ​តែម្តង​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត