លោក​អ៊ូ ច័ន្ទ​រ័ត្ន និង​អ្នកគាំទ្រ​​ដទៃទៀត​​មិនត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ទៅជិត​​ពន្ធនាគារ​​ត្រពាំង​ផ្លុង​​

30-08-2018 11:42 am 4169

​មាន​មន្ត្រីជាន់ខ្ពស់ និង​អ្នកគាំទ្រ​រាប់រយ​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទៅ​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​លោក កឹម សុខា ដោយ​ពួកគេ សង្ឃឹមថា ចៅក្រម​ស៊ើបសួរ អាច​នឹង​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ថ្ងៃនេះ​។ 

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​នៅលើ​បណ្តាញ​សង្គម​របស់លោក​ថា លោក​ពិតជា​សោកស្តាយ ដែល​រូបលោក និង​សហការី​មួយចំនួន រួមទាំង​ប្រជាពលរដ្ឋ ត្រូវបាន​សមត្ថកិច្ច​រារាំង​មិនឲ្យ​ទៅជិត​ពន្ធនាគា​រ​។ លោក​ថា ដោយសារ​គេ​រឹត​ត្បិត មិនអោយ​ចូលទៅ​ពន្ធនាគារ ដូច្នេះ​ពួកលោក​គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​បន់ស្រន់ និង​រងចាំ​លទ្ធ​ផ​នៅតាម​ដងផ្លូវ​តែប៉ុណ្ណោះ​។ 

​លោក​ថា សមត្ថកិច្ច​ដាក់​របាំង ឲ្យ​ពួកលោ​កនៅ​ឆ្ងាយ​ពី​ពន្ធនាគារ​ប្រហែលជា​៧​ទៅ​៨​គីឡូម៉ែត្រ​ឯណោះ និង​មានការ​រឹតត្បិត​ខ្លាំងណាស់​។ តាម​លោក អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់ថា​គ្មាន​សង្ឃឹម ថា​គេ​នឹង​ដោះលែង​លោក​កឹម សុខា​ទេ ព្រោះ​លោក​ហ៊ុន សែន បាន​និយាយ​រួចហើយ គឺ​មិន​ដោះលែង​។ តែ​លោក​នៅតែ​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក​កឹម សុខា​ដដែល​៕ 

 ពាក្យគន្លឹះ  លោកអ៊ូ ច័ន្ទរ័ត្ន

ព័ត៌មានផ្សេងទៀត