មី​យ៉ាន់​ម៉ា​៖​​មនុស្ស​ជាង​៥​ម៉ឺន​​នាក់​​ជម្លៀស​ខ្លួន​​ក្រោយ​បាក់​​ទំនប់ទឹក​​បង្ក​ជា​​ទឹកជំនន់​

30-08-2018 11:22 am 759
រូបភាព​ប្រជាជន​កំពុង​ជម្លៀសខ្លួន

​អាជ្ញាធរ​ឡាវ​បាន​និយាយថា មាន​ប្រជាជន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ នៅ​តំបន់​កណ្ដាល​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ជម្លៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង បន្ទាប់ពី​ទំនប់ទឹក​មួយ​បាន​បាក់​កាលពី​ថ្ងៃ​ពុធ បង្ក​ជា​ទឹកជំនន់​បំផ្លាញ​ស្ពាន ផ្លូវលំ​ធំៗ​នៅក្នុង​សហគមន៍​។ ឧបទ្ទវហេតុ​នេះ​បានបង្ហាញ​ពី​ការព្រួយបារម្ភ ចំពោះ​បញ្ហា​ទំ​បន់​ទឹក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ប្រទេស​ឡាវ​កាលពី​ខែ​មុន ដែល​ធ្វើឲ្យ​ប្រជាជនឡាវ​ជម្លៀសខ្លួន​មនុស្ស​រាប់ពាន់នាក់ និង​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​២៧​នាក់​។ ចំពោះ​ហេតុការណ៍​នៅ​មី​យ៉ាន់​ម៉ា អាជ្ញាធរ​បាន​បញ្ជូន​ក្រុមការងារ​ទៅកាន់​តំបន់​រងគ្រោះ បន្ទាប់ពី​ទឹក​លិចលង់​ហូរ​ចូល​ក្នុងភូមិ​ប្រជាជន​រស់នៅ​។ អាជ្ញាធរ​​សន្យា​នឹង​ទប់​ទំនប់​នេះ​ឡើងវិញ​ទាំងស្រុង​ក្រោយពី​ការសិក្សា​ចប់ ទោះបី​ប្រជាជន​នៅ​បារម្ភ​ពី​ទឹក​ដែល​កើនឡើង​ហួស​ចំណុះ​ក៏ដោយ​៕

 ពាក្យគន្លឹះ  មីយ៉ាន់ម៉ាទឹកជំនន់

ព័ត៌មានផ្សេងទៀត