ស្លាប់​៧ របួសធ្ងន់​៣​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅថ្ងៃនេះ​

29-08-2018 5:16 pm 2132
(រូបភាពឯកសារ) គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនាពេលកន្លងមក ។

​មនុស្ស​ស្លាប់​៧​នាក់ របួសធ្ងន់​៣​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​២៩ ខែ​សីហា ។ នេះ​បើ​តាម​របាយការណ៍ ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឱ្យ​ខូចខាត​ម៉ូតូ​៧​គ្រឿង រថយន្ត​តូច​២​គ្រឿង និង​រថយន្ត​ធំ ៦​គ្រឿង ។​

​គូសបញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃ​ទី​១-២៩ ខែ​សីហា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បាន​កើតឡើង​២៤៤​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១១៦​នាក់ របួសធ្ងន់​២០៤​នាក់ និង​របួសស្រាល ១១០​នាក់ ៕

ព័ត៌មានផ្សេងទៀត