លោក​ហ៊ុន សែន ប្រតិកម្ម​ខឹង​អភិបាល​ខណ្ឌ​ដង្កោ​ដែល​ផ្ញើ​សារ​ទាំងយប់​សុំ​បន្តការងារ​២​ឆ្នាំ​ទៀត​

29-08-2018 3:07 pm 4381

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ទុះ​ប្រតិកម្ម​ខឹង​យ៉ាងខ្លាំង ទៅលើ​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ ដែល​បាន​ផ្ញើ​សារ​ទៅកាន់​រូបលោក​ទាំង​យប់​អាធ្រា​ត ដើម្បី​ស្នើសុំ​បន្ត​ការងារ​ជា​អភិបាល​ខណ្ឌ​ដង្កោ ចំនួន​២​ឆ្នាំ​បន្តទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បន្ទោស​ធ្ងន់ៗ​ថា តើ​មាន​មូលហេតុ​អ្វី បាន​ជា​នៅ​សុខៗ មកសុំ​លោក​បន្ត​ការងារ​បែបនេះ​? តើ​មាន​អ្នកណា​ចង់​ទៅ​ដក​តំណែង​? ឬ​មួយ​ក៏​ភ័យ​ខ្លួន​ឯង​?​។​

ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​សង្កត់ធ្ងន់​ថា បើ​ទោះបីជា​លោក​មិន​កាន់ នៅ​ខាង​ក្រសួងមហាផ្ទៃ ប៉ុន្តែ​រាល់​ការតែងតាំង​អភិបាល​-​អភិបាលរង​ស្រុក​/​ខណ្ឌ អភិបាល​-​អភិបាលរង​ខេត្ត​/​ក្រុង គឺ​ត្រូវ​ឆ្លងកាត់​នាយករដ្ឋមន្ត្រី​ជាមុនសិន​។​

​សំឡេង​

​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ថ្ងៃ​ទី​២៩ សីហា​នេះ​៕ 

ព័ត៌មានផ្សេងទៀត