លោកមា​ជ សុវណ្ណារ៉ា ស្នើ​ជួប​នាយករដ្ឋមន្ត្រី​និង​លោក​ស ខេង​ប្រាប់​រឿង​ពុករលួយ​ក្នុង​ពន្ធនាគារ​

29-08-2018 11:15 am 39980
  ស្តាប់
ស្តាប់ជាសំឡេង

​លោកមា​ជ សុវណ្ណារ៉ា អតីត​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា លោក​មាន​គម្រោង​ស្នើសុំ​ជួប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​ប្រាប់​ពី​ភាពមិនប្រក្រតី ដូច​ជា​ការប្រើប្រាស់​គ្រឿងញៀន តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​។ លោក​បន្តថា គុក​ជា​កន្លែង​អប់រំ ប៉ុន្តែ​តាម​អ្វី​ដែល​លោក​មើលឃើញ គឺ​កាន់តែ​ធ្វើឲ្យ​អ្នកទោស​ទាំងនោះ ហ៊ាន​ធ្វើ​សកម្មភាព​ជាង​មុន​ទៅ ទៀត​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​បាន​ទៅ​ប្រោះព្រំ​ទឹកមន្ត រំដោះគ្រោះ នៅ​វត្ត​ចាស់ កាលពី​ថ្ងៃ​ទី​២៨ សីហា​។​

សំឡេង

​លោកមា​ជ សុ​ណ្ណា​រ៉ា បាន​បន្ថែមថា ក្នុងអំឡុងពេល​ដែល​លោក​នៅក្នុង​ពន្ធនាគារ​រយៈពេល ជាង​៣​ឆ្នាំ លោក​បាន​សរសេរ​សៀវភៅ និយាយ​ពី​រឿងរ៉ាវ​កើតមានឡើង​នៅក្នុង​ពន្ធនាគារ​ផង​ដែរ​មាន​ចំណងជើង​ថា “​អ្នក​គុក​នយោបាយ​ព្រៃ​ស​” ដែល​មាន​ជាង​៣០០​ទំព័រ និង​១​ក្បាល​ទៀត និយ​ាយអំ​ពី​”​ក្រមសីលធម៌​អ្នកដឹកនាំ​”​។​ ​យ៉ាងណាក៏ដោយ វិទ្យុ​វាយោ មិនអាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ព្រៃ​ស "​ម​១" លោក ស្រ៊ុន លាង បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​២៩ សីហា ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​៕


ព័ត៌មានផ្សេងទៀត