លោក​ហ៊ុន សែន ស្នើ​អាជ្ញាធរ​បន្ត​ចុះ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

29-08-2018 10:51 am 882

​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​រោងចក្រ​ផ្លូវវេង​ស្រេង នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ព្រម​ទាំង​កងទ័ព​ជាតិ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ទាំង​ជំនន់​មេគង្គ និង​ជំនន់​ទឹកភ្លៀង ។

​លោក​បន្តថា ក្រសួង​សុខាភិបាល​ក៏​ត្រូវ​បន្ត​តាមដាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ និង​ផ្តល់​នូវ​សេវា​សុខាភិបាល​តា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​នានា​ឱ្យបាន​ដិតដល់​។ ទន្ទឹមនឹងនោះ​ដែរ ក្រសួង​កសិកម្ម​ក៏​ត្រូវ​ធ្វើ​សកម្មភាព​ដូចជា ការចុះ​ស្រោចស្រង់​ស្រូវ​ដំណាំ​របស់​ប្រជាកសិករ និង​ផ្តល់​ជូន​នូវ​ពូជស្រូវ​សំរាប់​បងប្អូន​បង្កបង្កើត​ផល​ឡើងវិញ នៅពេល​ទឹក​ស្រ​ក ៕


ព័ត៌មានផ្សេងទៀត