លោក​​ហ៊ុន សែន​​ឱ្យ​​ត្រៀម​​ចាប់​​មេ​ខ្លោង​​អំពាវ​នាវ​​ឱ្យ​ទៅ​​ទទួល​​លោក​​កឹម សុខា​​

29-08-2018 10:24 am 9608

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ចត្រៀម​ចាប់​ឈ្មោះ ណុប ប៊ុន​ហ៊រ មេខ្លោង​ដែល​អំពាវនាវ​ឱ្យទៅ​ទទួល​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៣០ ខែ​សីហា ដែលជា​ថ្ងៃ​ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ​លោក គី ឫទ្ធី បានចេញ​លិខិត អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យចូល​រួម​សវនាការ​មួយ នៅក្នុង​គុក​ត្រពាំងផ្លុង​តែម្ដង ស្ដីពី​ការពន្យា​ពេល​ឃុំខ្លួន​លោក កឹម សុខា បណ្ដោះអាសន្ន​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែសីហា​ខាងមុខ​………….

​សំឡេង​៖

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣០ ខែ​សីហា លោក​កឹម សុខា នឹងត្រូវ​ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ នឹង​បើកសវនាការ​ស្ដីពី​ការពន្យា​ពេល​ឃុំខ្លួន​។ សវនាការ​នេះ គេ​សង្ឃឹមថា នឹងមាន​ការដោះលែង​លោក​កឹម សុខា ផងដែរ​។ តែ​លោក​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​ថា គ្មាន​ការដោះលែង​លោក​កឹម សុខា ឡើយ ដោយសារតែ​អំពើ​លោក​កឹម សុខា ប្រព្រឹត្ត ជា​អំពើ​ក្បត់ជាតិ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត