មេដឹកនាំ​​ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​​ស្លាប់​ក្នុង​​ការវាយប្រហារ​​តាម​អាកាស​

27-08-2018 11:30 am 1124
រូបភាព​វាយប្រហារ​តាមជើងអាកាស

​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ត្រូវ​បានសម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​ជើង​អាកាស របស់​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​សហការ​ជាមួយក​ង​ជើង​អាកាស​បរទេស​។ មេដឹកនាំ​រូបនេះ​ឈ្មោះ​Abu Saad Erhab បាន​ស្លាប់​ក្នុង​ការវាយប្រហារ​ទៅលើ​ទីតាំង​លាក់ខ្លួន​របស់គេ ក្នុង​ខេត្ដ​Nangarhar​កាលពី​យប់​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ​។ ក្រៅពី​Abu Saad Erhab សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​១០​នាក់​ផ្សេងទៀត ក៏​ស្លាប់​ក្នុង​ការវាយប្រហារ​តាម​អាកាស​ដែរ​។ សូមបញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​អភិវឌ្ឍ​មូលដ្ឋាន​យ៉ាងរឹងមាំ នៅក្នុង​ខេត្ដ​Nangarhar ជា​ខេត្ដ​របស់​អា​ហ្វ​ហ្គានី​ស្ថាន​នៅជាប់​ព្រំដែន​ប៉ា​គី​ស្ថាន ហើយ​ខេត្ដ​នេះ​បាន​ក្លាយជា​តំបន់​ដ៏​គ្រោះថ្នាក់​បំផុត​៕

ព័ត៌មានផ្សេងទៀត