បេឡា​ជាតិ​សន្តិសុខ​សង្គម​៖​ប្រាក់​សោធន​ខែសីហា​នឹងត្រូវ​បើក​ជូន​និវត្តជន​និង​អតីតមន្ត្រី​នៅ​ថ្ងៃស្អែក​

27-08-2018 11:18 am 1760

​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​និវត្តជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អ្នក​នៅ​ក្នុង​បន្ទុក នៅ​រាជធានី​ភ្នំពេញ អោយដឹងថា ប្រាក់​គោលនយោបាយ​សោធន​សម្រាប់​ខែ​សីហា ឆ្នាំ​២០១៨ នឹង​ត្រូវ​បើក​ចាប់ពី​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៨​តទៅ តាម​ប្រព័ន្ធ​ធនាគារ​កាណាឌីយ៉ា ក​.​អ នៅ​គ្រប់​សាខា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​។​និវត្តជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គណនី​របស់​ធនាគា​រកា​ណា​ឌី​យ៉ា ក​.​អ និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។​

នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ប្រាក់​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម​របស់​សព​និវត្ត​ជន សព​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ប្រាក់​គោលនយោបាយ​ប្រចាំខែ សម្រាប់​អ្នក​នៅ​ក្នុង​បន្ទុក​របស់​សព​និវត្តជន និង​សព​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​កូន​កំព្រា​របស់​សព​មន្ត្រី​រាជការ​ស៊ីវិល នឹង​ត្រូវ​បាន​រៀបចំ​បើក​ជូន ដល់​គេហដ្ឋាន ឬ​តាម​សាលាសង្កាត់ សាលាខណ្ឌ នៅ​រាជធានី​ភ្នំពេញ​៕​

 

ព័ត៌មានផ្សេងទៀត