លោក​​ប្រាក់ សុខុន​​ដឹក​នាំ​​គណៈ​ប្រតិភូ​​ទៅ​​ទស្សន​កិច្ច​​នៅ​​សិង្ហ​បុរី​ក្នុង​សប្ដាហ៍​នេះ​

27-08-2018 10:22 am 1282

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក​វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ប្រាក់ សុខុន មាន​គោលបំណង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងទាក់ទង​ទ្វេភាគី និង​រិះរក​វិស័យ​ថ្មីៗ​ទៀត ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​សំដៅ​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​សិង្ហ​បុរី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​២៧ សីហា​៕


 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត