ក្នុង​ខែ​នេះ​​ទឹកជំនន់​​នៅ​ភាគ​ខាងកើត​​ប្រទេស​ចិន​​ធ្វើឲ្យ​ខាតបង់​​សេដ្ឋកិច្ច​​១​ពាន់​លាន​ដុល្លារ​

27-08-2018 8:57 am 725
រូបភាព​ទឹក​ជំនន់​ជន់លិចនៅប្រទេសចិន

​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុង​និង​ព្យុះ​ត្រូ​ពិច វាយប្រហារ​នៅ​ខេត្ដ​សាន​តុង​ស្ថិតក្នុង​ភាគ​ខាងកើត​ប្រទេស​ចិន សម្លាប់​មនុស្ស​១៤​នាក់​និង​ធ្វើឲ្យ​ខាតបង់​ដោយ​ផ្ទាល់ដល់​សេដ្ឋកិច្ច​ចិន​ចំនួន​១០​ពាន់​លាន​យន់ ស្មើនឹង​១.៤៧​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ខែសីហា​នេះ​។ នៅក្នុង​នោះ​ការប៉ះពាល់​ដល់​ផលដំណាំ​ខ្លាំងក្លា​ជាងគេ​។ ជាង​រៀងរាល់​រដូវក្ដៅ ទឹកជំនន់​បាន​បង្ខំ​ឲ្យ​ប្រជាជនចិន ជម្លៀស​ខ្លួន​ទៅរក​កន្លែង​មាន​សុវត្ថិភាព​រាប់ពាន់នាក់​។ កាលពី​ខែកក្កដា​ទន្លេ​ចំនួន​២៤១​នៅក្នុង​ខេត្ដ​២៤ មានទឹក​ឡើង​ខ្លាំង ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ចិន​ដោយផ្ទាល់​ចំនួន​២៥.៩​ពាន់​លាន​យន់​៕

 ពាក្យគន្លឹះ  ចិនទឹកជំនន់

ព័ត៌មានផ្សេងទៀត