ACU៖ ការប្រឡងបាក់ឌុបមានយុត្តិធម៌ តម្លាភាព លទ្ធផលទទួលយកបាន

26-08-2018 11:11 am 2724

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ប្រកាសវាយតម្លៃថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ បានដំណើរការទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលនៃដំណើរការសំណេរទទួលយកបាន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែសីហា ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា អង្គភាពជឿជាក់ថា ជោគជ័យនេះ នាំមកនូវការលើកស្ទួយតម្លៃនៃការសិក្សា ការកម្ពស់គុណតម្លៃ និងកិត្តិយសគ្រូបង្រៀន ។

គូសបញ្ជាក់ថា មន្រ្តីអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ (អ.ប.ព) និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ជាង ៥.០០០ នាក់ បានចូលរួមសង្កេតការណ៍ ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅគ្រប់មណ្ឌលប្រឡងទាំង១៩៦ ទូទាំងរាជធានី-ខេត្ត ។

នេះជាឆ្នាំទី៥ លើកទី៦ ដែលអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមសង្កេតការណ៍ លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៕ 

ព័ត៌មានផ្សេងទៀត