ស្លាប់​ម្នាក់​និង​របួស​ជិត​៦០​នាក់ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​អ៊ីរ៉ង់​

26-08-2018 9:57 am 609

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ក្បែរ​ទីក្រុង Kermanshah​ប្រទេស​អ៊ីរ៉ង់ បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​៥៨​នាក់​រងរបួស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Tasnim បាន​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​កាលពី​ខែវិច្ឆិកា​ឆ្នាំ​កន្លងទៅ គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧.៣​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ភូមិ​និង​ទីក្រុងនៃ​ខេត្ត​Kermanshah ស្ថិតនៅតាមបណ្តោយព្រំដែន​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​អ៊ីរ៉ាក់ បណ្តាលឲ្យ​មនុស្ស​ប្រមាណ​៥៣០​នាក់​ស្លាប់ និង​រាប់ពាន់នាក់​រងរបួស​។ នេះ​ជា​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​អ៊ីរ៉ង់ ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​នេះ​៕

ព័ត៌មានផ្សេងទៀត